កម្លាំងនគរបាលខណ្ឌកំបូល ឃាត់ម៉ូតូកែច្នៃស៊ីម៉ាំង អប់រំម្ចាស់និងធ្វើកិច្ចសន្យា

ភ្នំពេញ ៖ ដោយអនុវត្តតាមផែនការដឹកនាំរបស់ ឯកឧត្ដម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ កាលពីថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៥ កម្លាំងអធិការដ្ឋាននគរបាលខណ្ឌកំបូល បានឃាត់ម៉ូតូចំនួន ៣០គ្រឿង ក្នុងនោះកែច្នៃបំពង់ស៊ីម៉ាំងចំនួន ២២គ្រឿង និងម៉ូតូមានអត់ស្លាកលេខចំនួន ០៨គ្រឿង។
បច្ចុប្បន្ន សមត្ថកិច្ចបានអប់រំនិងឱ្យម្ចាស់ម៉ូតូយកបំពង់ស៊ីម៉ាំងដើមមកបំពាក់លើម៉ូតូវិញ រួចបានធ្វើកិច្ចសន្យា និងប្រគល់ម៉ូតូជូនម្ចាស់ដើមវិញ៕

អត្ថបទដែលជាប់ទាក់ទង