ឯកឧត្តមប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ អញ្ជើញស្វាគមន៍ទេសចរណ៍អំណានមកដល់ខេត្តក្រចេះ
ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ និងឯកឧត្តម Vanlalvawna Bawitlung ឯកអគ្គរដ្ឋទូតសាធារណរដ្ឋឥណ្ឌាប្រចាំព្រះរាជាណាចក្រកម្ពុជា អញ្ជើញស្វាគមន៍ទេសចរណ៍អំណានដែលបានមកដល់ក្រុងក្រចេះ ខេត្តក្រចេះ នារសៀលថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៥ ហើយគ្រោងនឹងបញ្ចប់នៅថ្ងៃទី២៦ ខែឧសភា ស្អែកនេះ ដោយឆ្ពោះទៅខេត្តមណ្ឌលគិរី ជាបន្តទៀត ៕