រដ្ឋបាលឃុំគ្រួសស្រុកស្វាយជ្រំខេត្តស្វាយរៀង អំពាវនាវដល់ពលរដ្ឋអញ្ជើញទៅ ចុះឈ្មោះផ្ទៀងទាត់បញ្ជីឈ្មោះធ្វើជីវមាត្រផ្ដិស្នាមមេដៃថ្មីដើម្បីទទួលបានសិទ្ធិបោះឆ្នោត
ស្វាយរៀង ÷ លោក អ៊ុច ប៊ុនធឿន មេឃុំគ្រួស ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង នៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៥នេះ បានអំពាវនាវដល់បងប្អូនពលរដ្ឋ សូមអញ្ជើញទៅចុះឈ្មោះ ពិនិត្យផ្ទៀងផ្ទាត់បញ្ជីឈ្មោះ ធ្វើជីវមាត្រ ផ្តិតស្នាមម្រាមដៃ នៅតាមទីតាំងដែលសាលាឃុំ បានកំណត់ អោយបានគ្រប់គ្នាៗ ដើម្បីទទួលបានសិទ្ធិបោះឆ្នោត ខណះដែលការងារ ចុះឈ្មោះផ្ទៀងផ្ទាត់បញ្ជីឈ្មោះបោះឆ្នោត កាន់តែខិតជិតនិងបិទការិយាល័យហើយ ។
តាមរបាយការណ៍របស់លេខាធិការដ្ឋានរៀបចំបោះឆ្នោតខេត្តដែលទទួលបានតាមសារតេឡេក្រាម ចាប់គិតពីថ្ងៃទី១ ដល់ថ្ងៃទី២៣ ខែឧសភាឆ្នាំ ២០២៥នេះ រួមមានការងារចុះឈ្មោះបោះឆ្នោតថ្មីរបស់ពលរដ្ឋចាប់ពីអាយុ១៨ឆ្នាំឡើងមានចំនួន ៦ពាន់៣៦៦នាក់ ពលរដ្ឋផ្ទេរចូលមកក្នុងឃុំសង្កាត់ចំនួន ២ពាន់៩៤២នាក់ ពលរដ្ឋស្នើសុំកែតម្រូវ ទិន្នន័យ មានចំនួន៥ម៉ឺន ៨ពាន់ ៥៣០នាក់ ពលរដ្ឋស្នើសុំធ្វើបច្ចុប្បន្នភាពទិន្នន័យជីវិមាត្រមានចំនួន១សែន 0ម៉ឺន ៨ពាន់៩៥០នាក់ និងលុបឈ្មោះចេញពីបញ្ជីបោះឆ្នោតមានចំនួន៤ពាន់៦៨២នាក់ ។
សូមបញ្ជាក់ថាស្វាយរៀងគិតត្រឹមថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៥នេះពលរដ្ឋដែលមានអាយុចាប់ពី១៨ឆ្នាំឡើងនិងមានសិទ្ធបោះឆ្នោតមានចំនួន ៤សែន ៤ម៉ឺន ០ពាន់ ៧៤៦នាក់ ពលរដ្ឋទើបដល់អាយុបោះឆ្នោតមានចំនួន៤ពាន់៣៥៨នាក់ ៕