ឃាត់ខ្លួនជនសង្ស័យ ម្នាក់ ពាក់ព័ន្ធការចែកចាយ និងប្រើប្រាស់គ្រឿង..ញៀន
ខេត្តកណ្តាល ៖ ឃាត់ខ្លួនជនសង្ស័យ០១នាក់ ពាក់ព័ន្ធការចែកចាយ និងប្រើប្រាស់គ្រឿងញៀន។ ប្រតិបត្តិការបង្ក្រាបនេះ បានធ្វើទ្បើងកាលពីរសៀលថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៥ ក្នុងចំណុចភូមិព្រែកសំរោង សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ។
ជនសង្ស័យមានឈ្មោះ ងួន ពុធី ហៅក្រៅ (ហេវ) ភេទប្រុស អាយុ៣៧ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅបច្ចុប្បន្ន នៅផ្ទះផួល ភូមិថ្មី១ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ។
វត្ថុតាងចាប់យករួមមាន ៖ គ្រឿងញៀនសថ្លា (ម៉ាទឹកកក) ចំនួន០៥កញ្ចប់តូច, ទូរសព្ទ០១គ្រឿង ម៉ាក HUAWEI ចំនួន១គ្រឿង ។
ដោយទទួលបានព័ត៌មាន តាមប្រព័ន្ធ No Drug លេខ១៣៧៧/១៣៧៨/១៣៧៩ បានរាយការណ៍ថា នៅចំណុចផ្លូវបេតុង ភូមិព្រែកសំរោង សង្កាត់តាខ្មៅ ក្រុងតាខ្មៅ មានការពពាក់ពពូនជួញដូរគ្រឿងញៀនយ៉ាងសកម្មនៅបន្ទប់ជួល បន្ទាប់ពីទទួលព័ត៌មានភ្លាមៗ កម្លាំងកងរាជអាវុធហ្ថតក្រុងតាខ្មៅ ធ្វើការឆ្មក់ចូលទៅបង្ក្រាបឃាត់ខ្លួនជនសង្ស័យម្នាក់ ឆែកឆេររកឃើញគ្រឿងញៀន ចំនួន០៥កញ្ចប់តូច,និងទូរសព្ទ០១គ្រឿង ម៉ាកHUAWEI ចំនួន១គ្រឿង បញ្ចូនខ្លួនទៅកាន់ទីបញ្ជាការកងរាជអាវុធហត្ថខេត្តកណ្តាល ដើម្បីសួរនាំ ។
ជនសង្ស័យរួមជាមួយវត្ថុតាង ត្រូវបានកម្លាំងកងរាជអាវុធហត្ថក្រុងតាខ្មៅ កំពុងកសាងបញ្ចូនខ្លួនទៅកាន់តុលាការចាត់ការតាមនីតិវិធីផ្លូវច្បាប់ ៕