កម្មវិធី «រត់ដោយបេះដូង» ដើម្បីកុមារអូទីហ្សឹម កាន់តែកៀកថ្ងៃបិទការចុះឈ្មោះហើយ
កម្មវិធី «រត់ដោយបេះដូង-RUN BY HEART» លើកទី ២ ដែលរៀបចំឡើងដោយតារាចម្រៀង Original Song លោក សាយ ស្ថាបនិក Run With Sai បាន និង កំពុងដំណើរការហើយ ដោយការចុះឈ្មោះរត់ Visual Run នឹងបន្តដល់ថ្ងៃទី ២៥ ខែឧសភា ឆ្នាំ ២០២៥ ខាងមុខនេះហើយ។
ក្នុងនោះដែរ ការរត់ Visual Run ពីសំណាក់អ្នកចុះឈ្មោះរត់ កម្មវិធី «រត់ដោយបេះដូង-RUN BY HEART» លើកទី ២ ទាំង ២ វិញ្ញាសា រួមមាន វិញ្ញារត់ចម្ងាយ ៦ គីឡូម៉ែត្រ និង ២១ គីឡូម៉ែត្រ បានចាប់ផ្តើមតាំងពីថ្ងៃទី ០១ ខែឧសភា ឆ្នាំ ២០២៥ មកម្ល៉េះ ដោយអ្នកចូលរួមអាចរត់បានគ្រប់ទីកន្លែងទូទាំងពិភពលោក រហូតដល់ថ្ងៃទី ៣១ ខែឧសភា ឆ្នាំ ២០២៥។ ដោយឡែកកម្មវិធីពិសេស រត់ដោយបេះដូងជាមួយកុមារអូទីហ្សឹម នឹងរៀបចំឡើងនៅថ្ងៃទី ១ ខែមិថុនា ឆ្នាំ ២០២៥ នៅពហុកីឡដ្ឋានជាតិអូឡាំពិក។
កម្មវិធី «រត់ដោយបេះដូង-RUN BY HEART» លើកទី ២ សម្រាប់ ការរត់ Visual Run គឺនឹងបញ្ចប់ការចុះឈ្មោះតាមរយៈអនឡាយនៅយប់ថ្ងៃទី ២៥ ខែឧសភា ឆ្នាំ ២០២៥ និង បន្តការឈ្មោះតាមរយៈ offline ជាបន្ត តាមរយៈតេឡេក្រាមក្រុមការងារ Run With Sai។ រីឯកម្មវិធីពិសេស រត់ដោយបេះដូងជាមួយកុមារអូទីហ្សឹម នឹងរៀបចំឡើងនៅថ្ងៃទី ១ ខែមិថុនា ឆ្នាំ ២០២៥ នៅពហុកីឡដ្ឋានជាតិអូឡាំពិក មហាជនទូទៅក៏អាចចូលរួមបានដោយបរិច្ចាគថវិកា ២០ ម៉ឺនរៀល ជូនដល់សាលាទន្សាយ។
គួរជម្រាបថា ព្រឹត្តិការណ៍ «រត់ដោយបេះដូង-RUN BY HEART» លើកទី ២ នឹងរៀបចំឡើង ក្នុងគោលបំណងរៃអង្គាសថវិកាសប្បុរសធម៌ សម្រាប់អង្គការសាលារៀនទន្សាយក្នុងបេសកកម្មថែទាំ និង បង្ហាត់បង្រៀន ទៅដល់កុមារអូទីហ្សឹម (Autism) និង លើកកម្ពស់ការថែទាំសុខភាពតាមរយៈការរត់ផងដែរ៕