ក្រុមធ្លាក់ ខណៈ Ronaldo បានលក់ភាគហ៊ុនជាច្រើនក្នុងក្លិប Valladolid ទៅឱ្យក្រុមវិនិយោគនៅអាមេរិកខាងជើង
(អេស្ប៉ាញ)៖ របាយការណ៍ពីក្លិបអេស្ប៉ាញ Real Valladolid បានឱ្យដឹងកាលពីថ្ងៃសុក្រថា អតីតខ្សែប្រយុទ្ធឆ្នើមលំដាប់ពិភពលោក Ronaldo របស់ប្រេស៊ីល បានមានការសម្រេចលក់ភាគហ៊ុនជាច្រើនរបស់រូបលោកដែលមាននៅក្នុងក្លិប Real Valladolid ទៅឱ្យក្រុមវិនិយោគនៅអាមេរិកខាងជើង ។
ដ្បិតក្រុមនេះនៅមានការប្រកួតនៅសល់មួយប្រកួតទៀត នៅថ្ងៃសៅរ៍នេះជាមួយក្រុម Leganes ខណៈពួកគេកំពុងស្ថិតនៅបាតតារាងដោយមានត្រឹម ១៦ពិន្ទុ បន្ទាប់ពីរងបរាជ័យ ២៩លើក ក្នុងលីគអេស្ប៉ាញ La Liga ភាគរយធ្លាក់ទៅលេងនៅលីគទី២ ប្រចាំក្របខណ្ឌអេស្ប៉ាញ ។ គ្រាដែល Ronaldo បានក្លាយជាដៃភាគហ៊ុនក្នុងក្លិបនេះកាលឆ្នាំ២០១៨ ។
នេះក៏មិនមែនជារឿងថ្មីសម្រាប់ Ronaldo នោះទេ ដ្បិតកាលពីឆ្នាំមុនក៏បានលក់ភាគហ៊ុនភាគច្រើនរបស់គាត់នៅក្នុងក្លិប Cruzeiro ដែលជាក្លិបមួយដែលរូបលោក បានចាប់ផ្តើមជាកីឡាករបាល់ទាត់អាជីពផងដែរ ៕