អភិបាល ខេត្តបន្ទាយមានជ័យ យកគ្រឿងចក្រអេស្កាវ៉ាទ័រ ដើម្បីកាយបើកមុខទឹកបញ្ជូនបញ្ចៀសការជន់លិចស្រូវបងប្អូនប្រជាពលរដ្ឋ

ភ្នំពេញ៖ ដើម្បីបញ្ចៀសពីការលិចលង់ស្រូវ របស់បងប្អូនប្រជាពលរដ្ឋ ខណៈដែលប៉ុន្មានថ្ងៃនេះមានភ្លៀងធ្លាក់ជាប់ៗគ្នា និងមានការបេីកទឹកពីផ្នែកខាងលេី ធ្វើឱ្យទឹកផ្នែកខាងក្រោម ត្រង់ចំណុចភូមិតាម៉ា សង្កាត់ម្កាក់ ក្រុងសិរីសោភ័ណ លិចលង់ស្រូវបងប្អូនប្រជាពលរដ្ឋដែលកំពុងតែបង្កបង្កើនផលទេីបបានប៉ុន្មានថ្ងៃ។

ជាក់ស្តែងនៅល្ងាចថ្ងៃទី២៣ ខែឧសភា ឆ្នាំ ២០២៥ ឯកឧត្តម អ៊ុំរាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ រួមទាំងមន្ទីរធនធានទឹក អភិបាលក្រុងសិរីសោភ័ណ សង្កាត់ និងភូមិ បាននាំយកគ្រឿងចក្រអេស្កាវ៉ាទ័រ ដើម្បីកាយបើកមុខទឹកបញ្ចៀសការជន់លិចស្រូវបងប្អូនប្រជាពលរដ្ឋ នៅចំណុចអូរព្រំប្រទល់ឃុំស្លក្រាម ស្រុកស្វាយចេក និងភូមិតាម៉ា សង្កាត់ ម្កាក់ ក្រុងសិរីសោភ័ណ ។
ជាមួយគ្នានោះឯកឧត្តម អភិបាលខេត្ត បានផ្តល់អនុសាសន៍ដល់ក្រុង -ស្រុកទាំង៩ ផ្តោកយកចិត្តទុកដាក់តាមដានស្ថានភាពទឹក ដោយមួយយៈពេលនេះមានភ្លៀងជាបន្តបន្ទាប់ អាចប្រឈមនឹងជំនន់ទឹកភ្លៀង ជាពិសេសបេីក្នុងករណីតំបន់ដែលប្រឈមនឹងជំនន់ទឹកភ្លៀង ត្រូវរកវិធីគ្រប់មធ្យោបាយ ក្នុងការរំដោះទឹកកុំឱ្យមានការជន់លិច ផលដំណាំ ក៏ដូចជាផ្ទះសំបែងប្រជាពលរដ្ឋ ។ មួយវិញទៀត បេីក្នុងករណីជំនន់ទឹកភ្លៀងធ្លាក់មកខ្លាំង ប៉ះពាល់ធ្ងន់ធ្ងរ ត្រូវជម្លៀសប្រជាពលរដ្ឋទៅកាន់ទីទួលសុវត្ថិភាព៕

អត្ថបទដែលជាប់ទាក់ទង