ជនស..ង្ស័យ ជាមុខសញ្ញាប្រើប្រាស់គ្រឿង..ញៀន បានធ្វើសកម្មភាពលួចម៉ូតូ នៅចំណុចរង្វង់មូលអូរអន្សារស្ថិតនៅភូមិចំបក់ ឃុំគោកព្រេច ស្រុកគិរីវង់

ស្រុកគិរីវង់÷ នៅថ្ងៃព្រហស្បតិ៍១១រោច ខែពិសាខ ឆ្នាំម្សាញ់ សប្តស័ក ព.ស២៥៦៩ ត្រូវនឹងថ្ងៃទី២២ ខែ ឧសភា ឆ្នាំ២០២៥ សមត្ថកិច្ចយើងបានទទួលពាក្យបណ្តឹងពីជនរងគ្រោះឈ្មោះ តុ ជីញ ភេទស្រី អាយុ២៥ឆ្នាំ មានទីលំនៅភូមិផ្សារ ឃុំភ្នំដិន ស្រុកគិរីវង់ ខេត្តតាកែវ ក្រោយបានទទួលពាក្យបណ្តឹងភ្លាមលោកវរសេនីយ៍ឯក ជា សុផល អធិការនគរបាលស្រុកគិរីវង់ បានបញ្ជាអោយកម្លាំងជំនាញនគរបាលយុត្តិធម៌ស្រុក និងប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង១២ធ្វើការល្បាតតាមចំណុចភូមិសាស្រ្តបានឃើញជនសង្ស័យកំពុងជិះម៉ូតូដែលមានភិនភាគបាត់ខាងលើ ក៏បានឃាត់ខ្លូន នៅចំណុចរង្វង់មូលអូរអន្សារស្ថិតនៅភូមិចំបក់ ឃុំគោកព្រេច ស្រុកគិរីវង់ ខេត្តតាកែវ ។

ជនសង្ស័យឈ្មោះ ក គង្គារ (ហៅ ឌាង) ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរកសិករ មានទីលំនៅភូមិអូរ ឃុំអូរ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ បានធ្វើសកម្មភាពចូលលួចម៉ូតូពីជនរងគ្រោះម៉ាក Scoopy Club12 ពណ៌ខៀវ បិទស្គុតពណ៌ស៊ីម៉ង់ សេរីឆ្នាំ២០២៤ ពាក់ស្លាកលេខ តាកែវ 1AD-0508 ។
#សូមបញ្ជាក់: ចំពោះជនសង្ស័យឈ្មោះ ក គង្គារ (ហៅ ឌាង)នេះជាមុខសញ្ញាប្រើប្រាស់គ្រឿងញៀន។
កម្លាំងជំនាញបាននាំខ្លួនជនសង្ស័យ រួមនឹងវត្ថុតាងយកមកធ្វើការសាកសួរ និងកសាងសំណុំរឿងតាមនីតិវិធី ៕

អត្ថបទដែលជាប់ទាក់ទង