បង្ក្រាបបទល្មើសលក់ដូរមនុស្ស និងហិង្សាដោយចេតនា
ខេត្តព្រះសីហនុ ៖ នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៥ កម្លាំងនគរបាលព្រហ្មទណ្ឌ បានចុះល្បាតតាមផ្លូវជាប់ផ្សារពាណិជ្ជកម្ម សង្កាត់លេខ២ ក្រុងព្រះសីហនុ និងបានរកឃើញរថយន្តចំនួន ៤គ្រឿង ចេញចូលមន្ទីរពេទ្យស៊ីកាងអ៊ីយាន ដោយជនជាតិចិនប៉ុន្មាននាក់ បានដឹកជនរងគ្រោះ២នាក់ (សភាពរងរបួសធ្ងន់) ចេញពីរថយន្ត ។ ភ្លាមៗ កម្លាំងសមត្ថកិច្ចបានចុះសាកសួរ តែជនសង្ស័យបានរត់គេចខ្លួន ទោះយ៉ាងណាសមត្ថកិច្ចបានឃាត់ខ្លួនបានបុរស៧នាក់ (ចិន៥នាក់ ខ្មែរ២នាក់) និងដកហូតរថយន្ត ៤គ្រឿងយកមកសួរនាំ និងស្រាវជ្រាវបន្ថែម ។
បន្ទាប់ពីពិនិត្យវីដេអូសុវត្ថិភាព កម្លាំងជំនាញបានរកឃើញរថយន្ត Lexus RX450h មួយគ្រឿងនិងឃាត់ខ្លួនបុរសជនជាតិចិន ២នាក់បន្ថែមនៅថ្ងៃទី ១៨ ខែឧសភា សរុបមកកម្លាំងនគរបាលបានឃាត់ខ្លួនមនុស្ស ៩នាក់ (ចិន៧នាក់ ខ្មែរ២នាក់) ។
វត្ថុតាងរួមមាន រថយន្តចំនួន ៥គ្រឿងបទូរស័ព្ទ ១១គ្រឿង កាំបិត ២ដើម ប្រាក់សុទ្ធ $2,000
កាបូបម៉ាក DIOR ។
លទ្ធផលស្រាវជ្រាវបង្ហាញថា ជនរងគ្រោះ ២នាក់ជាជនជាតិចិន ដែលត្រូវបានដឹកចេញពីភ្នំពេញ ដើម្បីលក់ឲ្យក្រុមហ៊ុនអនឡាញមួយក្នុងខេត្តព្រះសីហនុ ប៉ុន្តែពេលដល់ទីកន្លែងបានកើតមានហិង្សារវាងជនសង្ស័យនិងជនរងគ្រោះ ដែលបង្កឲ្យមានរបួសធ្ងន់តែម្តង ។
ជនសង្ស័យចម្បង ២នាក់មានឈ្មោះ ៖
១-ឈ្មោះ LI NAN (ជនជាតិចិន)
២-ឈ្មោះ WANG HAN (ជនជាតិចិន)
ជនសង្ស័យទាំងពីរ ត្រូវបញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីចាត់ការ តាមនិតិវិធីច្បាប់ ។
មនុស្សផ្សេងទៀត ដែលមិនពាក់ព័ន្ធត្រូវបានអប់រំ និងអនុញ្ញាតឲ្យត្រឡប់ទៅផ្ទះវិញក្រោមការធានា ៕