បង្ក្រាបករណីគ្រឿងញៀន… ឃាត់ខ្លួនជនសង្ស័យ ម្នាក់ នៅកំពង់ស្ពឺ
កំពង់ស្ពឺ ៖ កាលពីវេលាម៉ោង ១៦:៣៥នាទីនេះ បង្ក្រាបនិងឃាត់ខ្លួនជនសង្ស័យបានចំនួន០១នាក់ ដែលជាប់ពាក់ព័ន្ធករណី រក្សាទុក ជួញដូរចែកចាយដោយខុសច្បាប់នូវសារធាតុញៀន ស្ថិតនៅចំណុចភូមិព្រៃមិច ឃុំវាលពន់ ស្រុកថ្ពង ខេត្តកំពង់ស្ពឺ។
ជនសង្ស័យមានឈ្មោះ ស៊ន ចំរើន ភេទប្រុស អាយុ៤៧ឆ្នាំ ទីលំនៅបច្ចុប្បន្ន ភូមិព្រៃមិច ឃុំវាលពន់ ស្រុកថ្ពង ខេត្តកំពង់ស្ពឺ។ ចាប់យកវត្ថុតាងបានរួមមាន ៖ ក្រាមពណ៌សថ្លា ចំនួន ១០កញ្ចប់ (ទម្ងន់=៤៥០ក្រាម),ថង់ច្រកគ្រឿងញៀនមួយចំនួន,ជញ្ជីងថ្លឹងគ្រឿងញៀន ចំនួន០១គ្រឿង,ទូរស័ព្ទចំនួន ០២គ្រឿង(ម៉ាកOppo និងIPhone X) និងរថយន្តចំនួន ០១គ្រឿង (ម៉ាកHYUNDAI ផ្លាកលេខ បាត់ដំបង 2D-9932)។
ជនសង្ស័យ រួមនឹងវត្ថុតាងត្រូវបានកម្លាំងជំនាញមន្ទីរស្រាវជ្រាវនិងបង្រ្កាបបទល្មើស នៃបញ្ជាការការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ កសាងសំណុំរឿងបញ្ជូទៅសាលាដំបូងខេត្តកំពង់ស្ពឺ ដើម្បីចាត់ការតាមនីតិវិធី៕