ក្រុមមន្ត្រីជំនាញ នៃក្រសួងធនធានទឹក និងឧតុនិយម បន្តចុះពិនិត្យថែទាំស្ថានីយជលសាស្ត្រ ស្ថិតក្នុងភូមិសាស្ដ្រខេត្តកំពង់ធំ
ខេត្តកំពង់ធំ៖ ក្រុមមន្ត្រីជំនាញរបស់នាយកដ្ឋានជលសាស្ត្រ និងការងារទន្លេ នៃក្រសួងធនធានទឹក និងឧតុនិយម បានបន្តចុះធ្វើការថែទាំស្ថានីយជលសាស្រ្ដស្វ័យប្រវត្តិ ដែលស្ថិតក្នុងភូមិសាស្ត្រខេត្តកំពង់ធំ។
ក្នុងដំណើរបេសកកម្មនេះ ក្រុមមន្ត្រីជំនាញបានចុះពិនិត្យថែទាំស្ថានីយជលសាស្រ្ដស្វ័យប្រវត្តិចំនួន៦ កន្លែងរួមមាន៖ ទី១)ស្ថានីយស្ទោង ស្ថិតក្នុងភូមិឈើទាល ឃុំកំពង់ចិនត្បូង ស្រុកស្ទោង ទី២)ស្ថានីយសណ្ដាន់ ស្ថិតក្នុងភូមិកំពង់ត្របែក ឃុំសណ្ដាន់ ស្រុកសណ្ដាន់ ទី៣)ស្ថានីយព្រេន ស្ថិតក្នុងភូមិពោធិ៍រោង ឃុំសុចិត្រ ស្រុកសណ្ដាន់ ទី៤)ស្ថានីយខ្សាច់ជីរស់ ស្ថិតក្នុងភូមិខ្សាច់ជីរស់ ឃុំកំពង់គោ ស្រុកកំពង់ស្វាយ ទី៥)ស្ថានីយតាំងក្រសាំង ស្ថិតក្នុងភូមិសង់ឃ្លាំង ឃុំតាំងក្រសាំង ស្រុកសន្ទុក និងទី៦)ស្ថានីយជីនិត ស្ថិតក្នុងភូមិធន់មោង ឃុំកំពង់ថ្ម ស្រុកសន្ទុក។
សូមបញ្ជាក់ថា ក្នុងពេលចុះថែទាំស្ថានីយជលសាស្ត្រស្វ័យប្រវត្តិ ក្រុមការងារក៏បានត្រួតពិនិត្យទិន្នន័យវាស់ដោយឧបករណ៍វាស់កម្ពស់ទឹក និងតម្រងទឹកភ្លៀង ជួសជុលចុងទុយោឧបករណ៍វាស់កម្ពស់ទឹកដែលត្រូវបានកប់ដោយល្បាប់ដែលបង្កឱ្យការវាស់របស់ឧបករណ៍វាស់កម្ពស់ទឹកពុំសុក្រិត ផ្លាស់ប្ដូរឧបករណ៍សម្ងួត សម្អាតឧបករណ៍វាស់បរិមាណទឹកភ្លៀង ព្រមទាំងបានកាប់មែកឈើដែលដុះជុំវិញបរិវេណស្ថានីយផងដែរ៕