កម្លាំងជំនាញប្រឆាំងគ្រឿងញៀនស្រុកសំរោងទង បង្ក្រាបមុខសញ្ញាជួញគឿងញៀន ម្នាក់ និងដកហូត គ្រឿងញៀនមួយចំនួន
សំរោងទង : នៅថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២៥ កម្លាំងជំនាញប្រឆាំងគ្រឿងញៀនស្រុក ចុះល្បាត នៅក្នុងភូមិសាស្រ្ត បានសហការជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាលកាហែង បានធ្វើឃាត់ខ្លួនមុខសញ្ញាជួញដូរដោយខុស ច្បាប់នូវសារធាតុញៀន ចំនួន ០១នាក់ នៅចំណុចភូមិដីក្រ ហម ឃុំធម្មតាអរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។
-ឈ្មោះ មួង សុខុម ភេទ ប្រុស អាយុ ៤២ឆ្នាំ នៅភូមិដីក្រ ហម ឃុំធម្មតាអរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។
ដកហូតវត្ថុតាងរួមមាន : ម្សៅក្រាមព័ណ៌សថ្លាសង្ស័យជាគ្រឿងញៀនចំនួន ០៧កញ្ចប់ (មធ្យម ០១កញ្ចប់ , តូច ០៦កញ្ចប់) , ទូរស័ព្ទដៃ ០១គ្រឿង ។
ករណីនេះ ជំនាញកំពុងសាកសួរនិងកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់ ៕