ឃាតកម្ម! ករណី ប៉ុនប៉ង (បង្កឡើងដោយក្រុមM.Y ឫ ម៉ាក់យ៉ា) នៅត្រង់ចំណុចភូមិថ្មី សង្កាត់ឡាបានសៀក ក្រុងបានលុង
ខេត្តរតនគិរី ៖ នៅ ថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២៥នេះ អធិការដ្ឋាននរគបាលក្រុងបានលុងសហការជាមួយប៉ុស្តិ៍ឡា បានសៀក និងប៉ុស្តិ៍បឹងកន្សែង។
ដោយមានការសម្របសម្រួល ដឹកនាំនីតិវិធីពីលោកមុត សម្បត្តិ ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្តរតនគិរី។
ចាប់ឃាត់ខ្លួនបាន ក្រុមក្មេងតំនើង
អំពីអង្គហេតុ ដេញកាប់កាត់សាញ(អោយតែគេមើលមុខក្រុមខ្លួន)
នៅថ្ងៃទី ០៣ ខែឧសភា ឆ្នាំ២០២៥ វេលាម៉ោង ១៦ និង៥០នាទី កម្លាំងជំនាញយុត្តិធម៌ក្រុងបានលុង បានទទួលពាក្យណ្តឹងពីជនរងគ្រោះឈ្មោះ កុយ ចាន់ថា ភេទ ប្រុស អាយុ ២០ឆ្នាំ ជនជាតិ ខ្មែរ ប្ដឹងរាយការណ៍មកសមត្ថកិច្ចយេីងថាមានឈ្មោះ ជា ណុច ភេទប្រុស អាយុ ១៩ឆ្នាំ ជនជាតិខ្មែរ និងបក្ខពួកបានធ្វើសកម្មភាពដេញកាប់ប្រហារ និងគប់ដោយកាំបិតបុ័ងតោមកលេីខ្លួនតែមិនត្រូវ និងមិនបណ្ដាលរងរបួសឡើយ ក្រោយពីធ្វើសកម្មភាពរួចឈ្មោះ ជា ណុច និងបក្ខពួកបាននាំគ្នារត់គេចខ្លួន។ លុះដល់វេលាម៉ោង២២ និង០០នាទី ថ្ងៃខែឆ្នាំដដែល ក៏ត្រូវបានសមត្ថកិច្ចនគរបាលក្រុងបានលុងធ្វើការឃាត់ខ្លួនឈ្មោះ បូ រិទ្ធី ភេទ ប្រុស អាយុ ១៦ឆ្នាំ ដែលជាបក្ខពួក យកមកសាកសួរនៅអធិការដ្ឋាននគរបាលក្រុងបានលុង។
ជនសង្ស័យឈ្មោះ បូ រិទ្ធី បានសារភាពប្រាប់ថា ខ្លួនពិតជាបានចូលរួមធ្វើសកម្មភាព ប៉ុនប៉ងឃាតកម្ម (បង្ករឡើងដោយក្រុមក្មេងទំនើង) ពិតប្រាកដមែន។
-មូលហេតុ:ដេញកាប់កាត់សាញ(អោយតែគេមើលមុខក្រុមខ្លួន)
+អត្តសញ្ញាណជនសង្ស័យដូចក្រោម៖
-ឈ្មោះ បូ រិទ្ធី ភេទ ប្រុស អាយុ ១៦ឆ្នាំ ជនជាតិ ខ្មែរ សញ្ជាតិខ្មែរ មុខរបរ មិនពិតប្រាកដទីលំនៅសព្វថ្ងៃភូមិអូរកន្សែង សង្កាត់បឹងកន្សែង ក្រុងបានលុង ខេត្តរតនគិរី។
អត្តសញ្ញាណជនរងគ្រោះ ឫដើមបណ្តឹង ឈ្មោះ កុយ ចាន់ថា ភេទប្រុស អាយុ ២០ ឆ្នាំ ជនជាតិ ខ្មែរ ស្ថិតនៅភូមិ២ សង្កាត់កាចាញ ក្រុងបានលុង មុខរបរ សិស្ស។
+សម្ភារៈដកហូតរួមមាន
-កាំបិតប៉័ងតោ ប្រវែង ០,៣៤ Cm មុខកាត់ ០,១៨ Cm។
ជនសង្ស័យ រួមទាំងវត្ថុតាង ត្រូវបានរក្សាទុក និងឃាត់ខ្លួនបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលក្រុងបានលុង ដេីម្បីធានាដល់ការស្រាវជ្រាវ ស្វែងរកបក្ខពួក និងកសាងសំណុំរឿងបញ្ជូនទៅអយ្យការអមសាលាដំបូងខេត្តរតនគីរី ចាត់ការតាមនីតិវិធី៕