មហាជនអ្នកគាំទ្រលើបណ្ដាញសង្គម ក៏ដូចជាអ្នកសិល្បៈជាច្រើនបានបង្ហាញការសោកស្ដាយរំជួលចិត្តជាមួយតារាចម្រៀងស្រី អ្នកនាង សួន ចន្ថា ក្រោយពីទទួលដំណឹងថា អ្នកនាងកំពុងជួបទុក្ខធំបាត់បង់ស្វាមី ជាទីស្រឡាញ់
នៅរសៀលថ្ងៃទី ២ ខែឧសភា ឆ្នាំ ២០២៥ នេះ ស្វាមី របស់តារាចំរៀង សួន ចន្ថា បានទទួលមរណៈភាពហើយនៅរសៀល នេះ សូមចូលរួមរំលែកទុក្ខផងបងស្រី ។
មហាជនអ្នកគាំទ្រលើបណ្ដាញសង្គម ក៏ដូចជាអ្នកសិល្បៈជាច្រើនបានបង្ហាញការសោកស្ដាយរំជួលចិត្តជាមួយតារាចម្រៀងស្រី អ្នកនាង សួន ចន្ថា ក្រោយពីទទួលដំណឹងថាអ្នកនាងកំពុងជួបទុក្ខធំបាត់បង់ស្វាមីជាទីស្រឡាញ់ ដែលបានទទួលមរណភាពដោយរោគាពាធ។
បើតាមរយៈហ្វេសប៊ុករបស់ជំទាវ ចន ច័ន្ទលក្ខិណា បានបង្ហោះជូនដំណឹង និង ចូលរួមរំលែកទុក្ខជាមួយអ្នកនាង សួន ចន្ថា មុននេះ ដោយរៀបរាប់ថា «មុននេះ ស្វាមីអ្នកបង សួន ចន្ថា បានទទួលមរណភាពដោយ រោគាពាធ ប្អូនសូមចូលរួមរំលែកទុក្ខដ៏សែនក្រៀមក្រំផងបងស្រី»។
ក្រោយទទួលដំណឹងដ៏ក្រៀមក្រំនេះ មហាជនលើបណ្ដាញសង្គម និង អ្នកសិល្បៈជាច្រើន បានចែករំលែកភ្ជាប់ជាមួយក្ដីសោកស្ដាយជាពន់ពេក និង ចូលរួមរំលែកទុក្ខចំពោះការបាត់បង់នេះដល់អ្នកនាង សួន ចន្ថា និង ក្រុមគ្រួសារផងដែរ៕