ឪពុកមិនស្រួលខ្លួនអោយកូនកោសខ្យល់រួចសម្រាក ពេលកូនត្រឡប់មកពីធ្វើការវិញ ឪពុកគាំងបេះដូងស្លា..ប់បាត់ទៅហើយ
កណ្តាល ៖ បុរសជាជនរងគ្រោះ ( កម្មករធ្វើការវេនយប់) មានអាការៈមិនស្រួលខ្លួន ក៏អោយកូនកោសខ្យល់ហើយចូលសម្រាក ពេលកូនប្រុសត្រឡប់មកពីធ្វើការវេនយប់ ហើយ ព្រឹកឡើងមកដល់ផ្ទះវិញ គឺឪពុកបានគាំងបេះស្លាប់បាត់ទៅហើយ ដែលហេតុការដ៏សោកសៅនេះ បានកើតឡើងកាលពីវេលាម៉ោង ០៨និង០០នាទីនៅចំណុច ក្នុងបន្ទប់ជួលលេខ ៨ ភូមិកំពង់ព្រីង សង្កាត់សិត្បូ ក្រុងតាខ្មៅ ខេត្តកណ្តាល។
បុរសជាជនរងគ្រោះមានឈ្មោះ រិន សេន អាយុ៤៥ឆ្នាំ ជនជាតិខ្មែរ មានស្រុកកំណើតក្នុងភូមិកំពង់ឬស្សី ឃុំកំពង់ឬស្សី ស្រុកពារាំង ខេត្តព្រៃវែងហើយបានមកជួលបន្ទប់ សម្រាប់ស្នាក់នៅធ្វើការជាកម្មករផ្នែកបោកអ៊ុតខោខូវប៊យ ក្នុងរោងចក្រមួយកន្លែងស្ថិតនៅ ក្នុងភូមិសង្កាត់កើតហេតុ ជាមួយនិងកូនប្រុស ។
ក្រោយទទួលបានសេចក្តីរាយការណ៏ភ្លាម លោក បានបញ្ជាឲ្យអធិការរងទទួលការងារយុត្តិធម៌ និងកម្លាំងផ្នែកពិនិត្យវិភាគ ចុះដល់កន្លែងកើតហេតុ ។
តាមការបំភ្លឺរបស់ឈ្មោះ សេន ចាន់ហឺ ភេទប្រុស អាយុ១៩ឆ្នាំ ត្រូវជាកូនជនរងគ្រោះបានអោយដឹងថា ÷ កាលពីល្ងាចថ្ងៃទី៣០ខែមេសាឆ្នាំ២០២៥ ជនរងគ្រោះជាឪពុកជាកម្មករធ្វើការវេនយប់ ដោយជនរងគ្រោះមានអាការៈមិនស្រួលខ្លួនបានអោយកូនកោសខ្យល់អោយ ហើយដេកសំរាកក្នុងបន្ទប់ដោយចាក់សោរខាងក្នុង ឯកូនប្រុសក៏ទៅធ្វើការនៅរោងចក្រ ដូចសព្វដងវេនយប់ ។លុះព្រឹកឡើងនៅថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៥ វេលាម៉ោង៧និង៣០នាទីព្រឹក កូនជនរងគ្រោះបានត្រលប់មកពីធ្វើការរោងចក្រវិញ មកដល់បន្ទប់ ក៏គោះទ្វារហៅជនរងគ្រោះ តែមិនបើក ស្រែកហៅផងក៏មិនឆ្លើយ ទើបកូនប្រុស ទាញទ្វារអឺតមើលចន្លោះប្រហោង ឃើញជនរងគ្រោះដេក ដោយមានការសង្ស័យក៏ហៅបងប្អូន និងម្ទាស់ផ្ទះជួល នាំគ្នាទម្លុះទ្វារ ចូលទៅក្នុងបន្ទប់ ឃើញជនរងគ្រោះដេកស្លាប់មិនដឹងពីពេលណា។ បន្ទាប់មកក៏បានរាយការណ៍ទៅអាជ្ញាធរនិងសមត្ថកិច្ចចុះមកពិនិត្យ។
ការពិនិត្យកន្លែងកើតហេតុ ទីតាំងស្ថិតនៅផ្ទះជួល បន្ទប់លេខ៨ បន្ទប់ទំហំ៣.៥មx៥ម មានបន្ទប់ទឹកមួយ សពដេកស្លៀកខោលីអូ នៅលើឥដ្ឋផ្ទះជួលបែមុខទៅទិសខាងត្បូង។ សាកសពមានសភាពទន់ ម្រាមដៃស្រុងឈាម ខ្នងស្រុងឈាម និងក្រៅពីនោះពុំមានស្លាកស្នាមអ្វីគួរឲ្យកត់សម្គាល់ឡើយ។
តាមការសន្និដ្ឋាន យោងតាមលោកគ្រូពេទ្យនឹងជំនាញ ជនរងគ្រោះស្លាប់ដោយសារ គាំងបេះដូង។
សពត្រូវបានរថយន្តសាមុយមណ្ឌលសុខភាពសិត្បូ ដឹកយកជូនក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី ៕