ក្រុមយុវជនរបស់យើងជាច្រើននាក់ បានសម្រុកទិញសំបុត្រចូលទស្សនាការប្រកួតបាល់ទាត់ផ្តាច់ព្រ័ត្ររវាងក្រុមខ្លាំងរបស់ខ្មែរ «ព្រះខ័នរាជស្វាយរៀង និងក្រុម «FK Arkadag» មកពីប្រទេស ប្រទេសតួកមេនីស្ថាន

ក្រុមយុវជនរបស់យើងជាច្រើននាក់ នៅថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៥ បានសម្រុកទិញសំបុត្រចូលទស្សនាការប្រកួតបាល់ទាត់ផ្តាច់ព្រ័ត្ររវាងក្រុមខ្លាំងរបស់ខ្មែរ «ព្រះខ័នរាជស្វាយរៀង និងក្រុម «FK Arkadag» មកពីប្រទេស ប្រទេសតួកមេនីស្ថាន ដែលទើបបង្កើតកាលពីឆ្នាំ២០២៣ ប៉ុន្តែអាចគ្រងតំណែងជើងឯកលីគកំពូលតួកមេនីស្ថានទាំងពីរដូវកាលចុងក្រោយ (២០២៣ និង ២០២៤)។
ជំនួបការប្រកួតវគ្គផ្តាច់ព្រ័ត្រ AFC Challenge League 2024-25 រវាងក្រុមខ្លាំងទាំង២ នឹងធ្វើឡើងនៅពហុកីឡដ្នានមរតកតេជោ នៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៥ ហើយបើតាមចំនួនកៅអីនៃកីឡដ្នានមានចំនួន ៧៥០០០ម៉ឺននាក់។

តាមរយៈការសម្រុកទិញសំបុត្រ បានបង្ហាញពីសន្ទុះ នៃការគាំទ្របាល់ទាត់ខ្មែរកាន់តែខ្លាំងឡើង ដោយសំបុត្រដាក់លក់លើអនឡាញចំនួន២ម៉ឺនសំបុត្រ ត្រូវបានលក់ដាច់គ្មានសល់ ចំណែកសំបុត្រដាក់លក់ផ្ទាល់ចំនួន ៣ម៉ឺន៥ពាន់សន្លឹក ក្រុមយុវជនយើងក៏បាននាំគ្នាប្រជ្រៀតទិញយ៉ាងច្រើនកុះករផងដែរ ៕

អត្ថបទដែលជាប់ទាក់ទង