មិនគួរយករឿងមិនពិតរបស់លោក យ៉ុត ពន្លឺ និងលោកស្រី ផង់ វល័ក្ខ ផ្សព្វផ្សាយបំពុលសង្គមសោះ !

ភ្នំពេញ ៖ គន្លឹះក្នុងការមើលថា ជាព័ត៌មានពិត ឬ ព័ត៌មានក្លែងក្លាយ ! ក្នុងសម័យបច្ចុប្បន្ន គឺជាសម័យបច្ចេកវិទ្យាទំនើបដែលអាចឱ្យមនុស្សមួយចំនួនឆ្លៀតឱកាសនេះធ្វើនូវព័ត៌មានក្លែងក្លាយផ្តល់ជាភាពភាន់ច្រឡំ និងចលាចលដល់សង្គម។ តើអ្នកគួរធ្វើបែបណា ដើម្បីចៀសវាងទទួលបានព័ត៌មានក្លែងក្លាយ? ព័ត៌មានក្លែងក្លាយ គឺជាព័ត៌មានដែលគ្មានប្រភពច្បាស់លាស់ មិនមានកាលបរិច្ឆេទត្រឹមត្រូវ មិនមានខ្លឹមសារច្បាស់លាស់ បង្កជាមាតិកាភាន់ច្រឡំ ដាក់រូបភាពមិនពិត យករូបចាស់ៗ ព្រមទាំង បង្កើតជាការយល់ច្រឡំដល់សារធារណជនតាមរយៈការសរសេរបន្លំប្រភព ដើម្បីឱ្យព័ត៌មានរបស់មានខ្លឹមសារល្អ។

ខាងក្រោមនេះ គឺជាគន្លឹះសំខាន់ៗមួយចំននួនដែលអ្នកគួរឈ្វេងយល់ និងដឹងពីរបៀបសង្កេតមើលថា តើព័ត៌មានក្លែងក្លាយមានទម្រង់បែបណាខ្លះ?
១.ពិនិត្យមើលប្រភពរបស់ព័ត៌មាន
២.មានការត្រួតពិនិត្យច្បាស់លាស់
៣.មើលលើពីចំណងជើង
៤.ផ្ទៀងផ្ទាត់ជាមួយសារព័ត៌មានផ្សេងទៀត
៥. ពិនិត្យមើលលើពេលវេលា (5W 1H)!
ផ្ទុយទៅវិញ មិនដឹងថា គេមិនដេក ឬធ្វើជាដេកលក់ទេ ! ក្រុមបំពុលសង្គម យករឿងចាស់ មកបង្ហោះក្នុងចេតនាណាមួយដើម្បីទាញប្រយោជន៍ ឬទុច្ចរិតទេ បែជា យករឿងមិនពិតរបស់លោក យ៉ុត ពន្លឺ ដែលជាប្រធានសាលាដំបូងខេត្តព្រះវិហារ និងលោកស្រី ផង់ វល័ក្ខ ផ្សព្វផ្សាយបំពុលសង្គមបែបនេះសោះ ! ខណៈគ្រួសារគាត់នឹងម្តាយ ម្តាយក្មេករួមរស់ជាមួយគ្នា ដោយសុខដុមរមនា លើកលែងតែស្វាមី អ្នកស្រី ពេជ លាវ ដែលជាឪពុកបង្កើត ឪពុកក្មេក មានស្រីបំផ្លាញទ្រព្យសម្បត្តិ ក៏មានគំនិតអាក្រក់ជាមួយនឹងអ្នកសារព័ត៌មាន គ្មានវិជ្ជាជីវៈ បង្ហោះរឿងចាស់ ដើម្បីបំពុលសង្គម ក្នុងចេតនាធ្វើឱ្យប៉ះពាល់កិត្តិយស សេចក្តីថ្លៃថ្នូរ របស់លោក យ៉ុត ពន្លឺ ដែលជាប្រធានសាលាដំបូងខេត្តព្រះវិហារ និងលោកស្រី ផង់ វល័ក្ខ ជារបៀបជំរិត ។ ដើម្បីឱ្យជ្រាបពីព័ត៌មានពិតប្រាកដ គប្បីស្តាប់ការបញ្ជាក់ពីម្តាយរបស់គាត់ ដែលបង្ហោះលើ Facebook កាលពីម្សិលមុិញ យ៉ាងដូច្នេះថា នាងខ្ញុំឈ្មោះ ពេជ លាវ សូមចេញវីដេអូចំនួន៣ បកស្រាយបំភ្លឺចំពោះសារព័ត៌មាន ខ្លាស កម្ពុជាតេជោឈ្នះឈ្នះ និងបណ្តារសារព័ត៌មានដ៏ទៃទៀត ព្រមទាំងសាធារណៈជនទាំងអស់ឲ្យបានជ្រាប ពាក់ព័ន្ធនឹងដំណើររឿងដែលឈ្មោះ ឆាយ សុវណ្ណ បានចោទប្រកាន់មកលើកូននាងខ្ញុំគឺជារឿងប្រឌិតបំភ្លើសការពិតទាំងស្រុង។ ចំពោះវីដេអូដែលមានរូបនាងខ្ញុំថតជាមួយឈ្មោះ ឆាយ សុវណ្ណ នោះ គឺកើតឡើងពីការគំរាមកំហែងពីសំណាក់ឈ្មោះ ឆាយ សុវណ្ណ ថានឹងសម្លាប់អាយុជីវិតកូនៗ ព្រមទាំងចៅៗរបស់នាងខ្ញុំចោលទាំងអស់អំបាតមួយក៏មិនទុកដែររួមទាំងរូបនាងខ្ញុំផង គឺកំទេចចោលទាំងអស់មួយគ្រួសារហ្នឹង។ នាងខ្ញុំសូមបញ្ជាក់ថា ឈ្មោះ ឆាយ សុវណ្ណ នេះ ជាមនុស្សមានសារធាតុឃោរឃៅព្រៃផ្សៃហឹង្សារណាស់ កន្លងមក វាយដំធ្វើបាបនាងខ្ញុំជារើយៗច្រើនលើកច្រើនសារ រហូតដល់បែកក្បាល ប្រេះឆ្អឹងដៃក៏មាន ទើបនាងខ្ញុំមានការភ័យខ្លាចធ្វើតាមបញ្ជារបស់ឈ្មោះ ឆាយ សុវណ្ណ នេះ ហើយ ឆាយ សុវណ្ណ នេះ នៅលួចលាក់មានស្រី មានកូនលួចលាក់ទៀតផង ដូចមានរូបថតភស្តុតាងបន្ទាប់ពីវីដេអូនាងខ្ញុំនេះស្រាប់ ។

ខ្ញុំគោរពនិងលើកទូលឪពុកម្ដាយរបស់ខ្ញុំ ប៉ុន្តែដល់គាត់មានស្រី ក៏បំផ្លាញទ្រព្យសម្បត្តិក្នុងគ្រួសារច្រើនណាស់ ដោយសារតែបញ្ហាស្រីហ្នឹង ប៉ុន្តែគាត់និយាយមកបង្ហាញឲ្យឃើញពីភាពកំសត់ ។ ដោយឡែកចំពោះប្លង់ដីមិនមែនគាត់មកសុំខ្ញុំហើយខ្ញុំមិនកាត់ដីឲ្យគាត់ទេ ! មានតែខ្ញុំសូមអង្វរគាត់ឲ្យមកកាត់ឈ្មោះយកទៅ ព្រោះខ្ញុំលំបាកណាស់បង់ការប្រាក់ជំនួសគាត់រយៈពេល 5 ឆ្នាំ។ ខ្ញុំអង្វរគាត់រហូតដល់ខ្ញុំដាក់ពាក្យបណ្ដឹង ទៅសាលាដំបូងរាជធានីភ្នំពេញ កម្មវត្ថុនៃបណ្ដឹងរបស់ខ្ញុំ មិនមែនទាមទារដីទេ គឺខ្ញុំសូមឱ្យគាត់កាត់ដីនេះយកទៅវិញតែប៉ុណ្ណោះ ដូច្នេះសារព័ត៌មានសួរនេះ គឺខ្ញុំនិយាយតាមត្រង់ នឹងទុកឱ្យអ្នកអាន ស្តាប់ គាត់យល់បែបណា នោះជារឿងរបស់គាត់ ចំពោះខ្ញុំ មិនភ្លេចគុណឪពុកម្តាយទេ ខ្ញុំទូលរហូត គាត់ជាអ្នកមានគុណ។ «យើងរួមគ្នាប្រឆាំងព័ត៌មានក្លែងក្លាយ! » យុទ្ធនាការនេះបាននិងកំពុងរីកស្គុះស្គាយ! រួមគ្នាដើម្បីសុវត្ថិភាពព័ត៌មាន»៕

អត្ថបទដែលជាប់ទាក់ទង