ឃាត់ខ្លួនមុខសញ្ញាគ្រឿង..ញៀន ចំនួន៤នាក់
នៅថ្ងៃទី៣០ខែមេសា ឆ្នាំ២០២៥ មានការរាយការណ៍ពីប្រជាពលរដ្ឋជាប្រចាំ ថានៅចំនុចក្រោយផ្ទះ របស់ឈ្មោះ ម៉ុនវិចិត្ត ភេទប្រុស អាយុ៣៥ឆ្នាំស្ថិតនៅភូមិប៉ាលហាល ឃុំចាន់សែន ស្រុកសាមគ្គីមុនីជ័យ តែងតែមានមុខសញ្ញាសង្ស័យពាក់ព័ន្ធនឹងគ្រឿងញៀន ចេញចូលធ្វេីសកម្មភាព នៅទីនោះរៀងរាល់ថ្ងៃ ក្រោយទទួលព៍ត៌មានខាងលេី កំលាំង អធិការដ្ឋាននគរបាលស្រុកសាមគ្គីមុនីជ័យ បានដាក់កំលាំងឃ្លាំមេីល ល្បាតជិតទីតាំងខាងលេី ជាក់ស្តែងកំលាំងបានឃេីញមុខសញ្ញាសង្ស័យចំនួន៤នាក់ ៖
១. ឈ្មោះ ម៉ុន វិចិត្ត ជាម្ចាស់ទីតាំងខាងលេី
២.ឈ្មោះ សឿន សុខហឿន ភេទប្រុស អាយុ២៨ឆ្នាំ
៣.ឈ្មោះ ខឿន សុខនៅ ភេទប្រុសអាយុ៤១ឆ្នាំ
៤.ឈ្មោះ រីម ចាន់ ភេទប្រុស អាយុ៣២ឆ្នាំ រស់អ្នកទាំងបីរស់នីភូមិឃុំកៀតហេតុខាងលេី
ជាក់ស្តែងកំលាំងយេីងបានឃាត់និងត្រួតពិនិត្យ ឆែកឆេររកឃេីញ:
-ម្សៅក្រាមពណ៍សសង្ស័យជាគ្រឿងញៀនចំនួន២កញ្ចប់តូច
-ទូរស័ព្ទដៃចំនួន៤គ្រឿង
-ដាវចំនួន១ដេីម
-ទុយោលោហធាតុកែច្នៃសំរាប់ចូកគ្រឿងញៀនចំនួន១ ដេីម
-កាំភ្លេីងកែច្នៃប្រេីខ្យល់ចំនួន១ដេីម
-ឧបករណ៍កែច្នៃសំរាប់ប្រេីប្រាស់គ្រឿងញៀនមួយចំនួន ។
មុខសញ្ញាសង្ស័យរួមទាំងវត្ថុតាងបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺដេីម្បីចាត់ការតាមនិតិវិធីច្បាប់ ៕