បុរសម្នាក់ បើករថយន្តមួយគ្រឿង ខ្វះការប្រុងប្រយ័ត្ន ខណៈចំណុចផ្លូវកែងមិនបន្ថយល្បឿន ជ្រុលទៅរថយន្តលេខនគរបាល បណ្តាលអោយប៉ើងទៅបុកផ្ទប់ជាមួយរបងផ្ទះ
ភ្នំពេញ ៖ ហេតុការណ៍បានកើតឡើងកាលពី ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៥ តាមបណ្ដោយផ្លូវព្រះនរោត្តម កែង១១៨ សង្កាត់ផ្សារថ្មីទី១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។
ប្រភពព័ត៌មានបានបញ្ជាក់ថា បុរសម្នាក់បើកបររថយន្តម៉ាកព្រូសខ្វះការប្រុងប្រយ័ត្ន ខណៈចំណុចផ្លូវកែងមិនបន្ថយល្បឿន ជ្រុលទៅរថយន្តលេខនគរបាល បណ្តាលអោយប៉ើងទៅបុកផ្ទប់ជាមួយរបងផ្ទះ បង្កការខូចខាតយ៉ាងដំណំ ។
ពលរដ្ឋឃើញហេតុការណ៍បានប្រាប់អោយដឹងថា មានបុរសម្នាក់បេីករថយន្តមួយគ្រឿង ម៉ាក តូយូតា ព្រូស ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2BA-0159 តាមបណ្ដោយផ្លូវ១១៨ បើកលឿនដូចហោះ ក្នុងទិសដៅពីកេីតទៅលិច ខណៈមកដល់ចំណុចបំបែក បានបើកទៅបុករថយន្ត ឡិចស៊ីស RX350 ពាក់ស្លាកលេខនគរបាល 2-5922 តាមបណ្ដោយផ្លូវព្រះនរោត្តម ក្នុងទិសដៅពីជើងទៅត្បូង បណ្ដាលឲ្យរថយន្តព្រូស ខូចខាតផ្នែកខាងមុខ ចំណែកឯរថយន្ត ឡិចស៊ីស ខូចខាតផ្នែកខាងឆ្វេង ខ្ទាតទៅបុកផ្ទប់នឹងរបងផ្ទះពលរដ្ឋទៅមុខលែងរួច សំណាងល្អមិនបង្ករបួសដល់មនុស្ស ។
សមត្ថកិច្ចជំនាញចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ធ្វេីការវាស់វែងយករថយន្តទៅរក្សាទុកដេីម្បីរងចាំដោះស្រាយនៅពេលក្រោយ ៕