គ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តដឹកភ្ញៀវទេសចរណ៍ ០១គ្រឿង ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ ៣F-០៤១០ អ្នកបើកបរបានរត់គេចខ្លួនបាត់

ស្រុកព្រៃនប់- នៅ ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៣ លើដងផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រ ២០៤-២០៥ ស្ថិតក្នុងភូមិស្មាច់ដែង ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។
ករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង រវាងរថយន្តដឹកភ្ញៀវទេសចរណ៍ ០១គ្រឿងម៉ាក TRANIT ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ ៣F-០៤១០ ទិសដៅ ព្រះសីហនុ-ភ្នំពេញ អ្នកបើកបរបានរត់គេចខ្លួនបាត់។ លុះមកដល់ចំនុចកើតហេតុខាងលើបានប៉ះបុកម៉ូតូ ០១គ្រឿង ម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខ ពោធិ៍សាត់ ១J-៦២១៩ ក្នុងទិសដៅផ្ទុយគ្នា (ភ្នំពេញ-ព្រះសីហនុ)។


-ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបណ្ដាលអោយ ÷
១.អ្នកបើកបរ ម៉ូតូ ហុងដាឌ្រីម ឈ្មោះ ហុង ធា ភេទប្រុស អាយុ២៩ឆ្នាំ មានទីលំនៅ ភូមិកោះចំការ ឃុំសាលាខាងត្បូង ស្រុកកំពង់ត្រាច ខេត្តកំពត (ស្លាប់នៅនឹងកន្លែងកើតហេតុ)។
២.អ្នករួមដំណើរម្នាក់ទៀត ភេទប្រុស មិនទាន់ស្គាល់អត្តសញ្ញាណស្លាប់នៅពេលបញ្ជូនទៅមន្ទីរពេទ្យ។
សពត្រូវបានសាច់ញាតិ យកទៅធ្វើបុណ្យតាមប្រពៃណី រីឯវត្ថុតាង (រថយន្ដនិងម៉ូតូ) យកទៅរក្សាទុកបណ្ដោះអាសន្ននៅអធិការដ្ឋានគនរបាលស្រុកព្រៃនប់ ៕

អត្ថបទដែលជាប់ទាក់ទង