គ្រោះថ្នាក់ចរាចរណ៍ រថយន្តមួយគ្រឿង ពន្លះរបាំងថ្មពុះចែកទ្រូងផ្លូវ បណ្ដាលឱ្យបាក់អស់ពីរកង់ រីឯរថយន្តខូចខាតយ៉ាងដំណំ
ភ្នំពេញ៖ ហេតុការណ៍នេះបានកើតឡើងនៅ ថ្ងៃ ទី ២៦ ខែមិថុនា ឆ្នាំ២០២៣ នៅត្រង់ចំណុចភ្លើងស្តុបក្រសួងមហាផ្ទៃ តាមបណ្តោយផ្លូវព្រះនរោត្តម ក្នុងសង្កាត់ទន្លេបាសាក់ រាជធានីភ្នំពេញ។
មុនដំបូងឡើយគេឃើញរថយន្តម៉ាកឡង់គ្រីស័រ ពណ៌ស ស៊េរីឆ្នាំ២០១៣ ពាក់ផ្លាកលេខភ្នំពេញ2BC.7716បើកបរដោយជនជាតិបរទេសជិះគ្នាពីរនាក់តាមបណ្ដោយផ្លូវព្រះនរោត្តមក្នុងទិសដៅពីត្បូងមកជើងយ៉ាងលឿន ខណៈមកដល់ចំណុចកើតហេតុខាងលើក៏បានរេចង្កូតមកឆ្វេងដៃជ្រុលទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវយ៉ាងពេញទំហឹងបណ្ដាលឱ្យបាក់អស់ពីរកង់ខ្ទាតទៅចំណីផ្លូវម្ខាង ចំណែកឯរថយន្តរងការខូចខាតផ្នែកខាងមុខស្ទើរតែទាំងស្រុង តែក្នុងគ្រោះថ្នាក់ចរាចរណ៍នេះមិនបង្កឱ្យនរណាម្នាក់រងរបួសនោះទេ ហើយភ្លាមៗនោះសមត្ថកិច្ចបានចុះមកដល់កន្លែងកើតហេតុបានឃាត់ខ្លួនជនជាតិបរទេសយកទៅសួរនាំបន្តតាមនីតិវិធី។
សមត្ថកិច្ចជំនាញបានចុះមកស្ទូចយករថយន្តបង្កទៅរក្សាទុកនូវការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំដោះស្រាយគ្នានៅពេលក្រោយ៕