បុរសម្នាក់ បណ្តាលឲ្យរងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ បន្ទាប់ពីជិះម៉ូតូឆ្លងផ្លូវ ត្រូវរថយន្តដឹកហ្គាសបេីកបុក

ភ្នំពេញ៖ កាលពី ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៣ នៅចំណុចមុខភោជនីយដ្ឋានស៊ីធី តាមបណ្តោយផ្លូវជាតិលេខ៣ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ។

មុនពេលកេីតហេតុមានបុរសម្នាក់ជិះម៉ូតូម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខបាត់ដំបង1AO 6297 ធ្វេីដំណេីរតាមបណ្តោយផ្លូវជាតិលេខ៣ ក្នុងទិសដៅពីត្បូងទៅជេីងខណៈមកដល់ចំណុចកេីតហេតុក៏ឆ្លងផ្លូវបំណងត្រឡប់ទៅក្រោយវិញភ្លាមនោះស្រាប់តែមានរថយន្តកូរ៉េ ពណ៌ខៀវលាយស ពាក់ស្លាកលេខភ្នំពេញ2P 2890 ធ្វេីដំណេីរតាមបណ្តោយផ្លូវជាតិលេខ៣ ក្នុងទិសដៅពីជេីងទៅត្បូងលឿនក៏ជ្រុលបុកពេញទំហឹងបណ្តាលឱ្យអ្នកជិះម៉ូតូរងរបួសធ្ងន់ហេីយរថយន្តបានបួងចង្កូតមកខាងឆ្វេងដៃឡេីងហោះលេីសួនច្បារពុះចែកទ្រូងផ្លូវរងការខូចខាត។

ជនរងគ្រោះត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ ចំណែករថយន្តនិងម៉ូតូត្រូវបានសមត្ថកិច្ចធ្វេីការវាស់វែងយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីរង់ចាំដោះស្រាយពេលក្រោយ៕

អត្ថបទដែលជាប់ទាក់ទង