បុរសម្នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែង បន្ទាប់ពីជិះម៉ូតូហើយរថយន្តមួយគ្រឿង បើកបរវ៉ាជែងទៅបុកនិងកិន ត្រង់ចំណុចផ្លូវក្រាលកៅស៊ូ ភូមិផ្សារស្លាបលែង ឃុំស្វាយរំពារ ស្រុកបសេដ្ឋ

កំពង់ស្ពឺ: កាលពីរសៀលថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៣ បុរសម្នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែងបន្ទាប់ពីជិះម៉ូតូហើយរថយន្តមួយគ្រឿងបើកបរវ៉ាជែងទៅបុកនិងកិន ត្រង់ ចំណុចផ្លូវក្រាលកៅស៊ូ ភូមិផ្សារស្លាបលែង ឃុំស្វាយរំពារ ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ ។
បុរសរងគ្រោះមានឈ្មោះធីម បាន អាយុ៣៩ឆ្នាំ រស់នៅភូមិព្រៃងោង ឃុំភារីមានជ័យ ស្រុកបសេដ្ឋ។ ជិះម៉ូតូមួយគ្រឿងម៉ាកហុងដាវេវពណ៍ខ្មៅ គ្មានស្លាកលេខ បើកបរពីកើតទៅលិចមកដល់ចំណុចកើតហេតុខាងលើមានរថយន្តមួយគ្រឿង Hyundai ពណ៌ស ពាក់ស្លាកលេខ កំពង់ស្ពឺ ៣A-០០៤៨ (មិនស្គាល់អត្តសញ្ញាណអ្នកបើកបរ) បើកមកពីទិសខាងលិចទៅទិសខាងកើត លុះដល់ចំណុចកើតហេតុបានឡើងវ៉ាជែងរថយន្តមួយគ្រឿងមិនស្គាលម៉ាករួចជ្រុលទៅ បុកម៉ូតូជនរងគ្រោះពេញទំហឹងបណ្តាលឲ្យស្លាប់ភ្លាមៗនៅនឹងកន្លែងតែម្តងទៅ។


ក្រោយកើតហេតុ អ្នកបើកបររថយន្តបានរត់គេចខ្លួន ហើយមន្ត្រីជំនាញកំពុងស្រាវជ្រាវរកអ្នកបើកបររថយន្តបង្ក ចំណែកសាកសពជនរងគ្រោះបានប្រគល់ជូនក្រុមគ្រួសារដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី ។ វត្ថុតាងទាំងពីរបានយកមករក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលស្វាយរំពាររងចាំដោះស្រាយនៅពេលក្រោយ៕

អត្ថបទដែលជាប់ទាក់ទង