បុរសម្នាក់ទំនងស្រវឹងស្រាខ្លាំង បើករថយន្តមួយគ្រឿង បុករថយន្តដឹកសំរាម បណ្ដាលឲ្យរងការខូចខាត រួចបើកបន្តទៅមុខជាង ១០០ ម៉ែត្រ ឈប់រថយន្តដេកសិនហើយ
ភ្នំពេញ: ហេតុការណ៍នេះកើតឡើង កាលពី យប់ថ្ងៃទី ១៤ ខែឧសភាឆ្នាំ ២០២៣ នៅត្រង់ចំណុចស្តុបចេនឡា តាមបណ្ដោយផ្លូវព្រះមុន្នីរ៉េត ស្ថិតនៅក្នុងសង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ។ សូមដេកសិនហើយ! បុរសម្នាក់ទំនងស្រវឹងស្រាខ្លាំងបើករថយន្តហ្វត បុកជាមួយរថយន្តដឹកសំរាម បណ្ដាលឲ្យរងការខូចខាតរួចបើកបន្តទៅមុខជាង ១០០ ម៉ែត្រឈប់រថយន្តដេកយ៉ាងស្រួល។
សមតកិច្ចព្យាយាមដាស់តៃកុងរថយន្តឲ្យភ្ញាក់ឡើង តៃរថយន្តបានភ្ញាក់ហើយ ដេកទៅវិញ ទើបសមត្ថកិច្ចបានឆែករកមើលអត្តសញ្ញាណ ដើម្បីងាយស្រួលទំនាក់ទំនងទៅសាច់ញាតិ ឲ្យចុះមកកន្លែងកើតហេតុ ដើម្បីធ្វើការដោះស្រាយគ្នា៕