គ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តបុកប៉ះជាមួយនឹងម៉ូតូពេញទំហឹង បណ្ដាលឱ្យអ្នកបើកបរម៉ូតូប្លោងជាប់លើរថយន្តរងរបួសធ្ងន់
ខេត្តព្រះសីហនុ ៖ ករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តបុកប៉ះជាមួយនឹងម៉ូតូពេញទំហឹងបណ្ដាលឱ្យអ្នកបើកបរម៉ូតូប្លោងជាប់លើរថយន្តរងរបួសធ្ងន់ ។ ហេតុការណ៍ភ្ញាក់ផ្អើលដ៏រន្ធត់មួយនេះបានកើតឡើងនៅ ថ្ងៃទី 12 ខែឧសភាឆ្នាំ 2023 តាមបណ្ដោយផ្លូវលេខ 200 ត្រង់ចំណុចមុខជួបជុំមិត្ត bbq ស្ថិតក្នុងភូមិ 4 សង្កាត់ 4 ក្រុងព្រះសីហនុ។
ប្រភពនៅកន្លែងបានឱ្យដឹងថាម៉ូតូមានទិសដៅពីជើងទៅត្បូងឆ្លងផ្លូវចំណែករថយន្តមានទិសដៅពីរលិចទៅកើតលុះមកដល់ចំណុចកើតហេតុខាងលើទំនងជាន់ប្រាំងមិនជាប់ដែលក៏បុកប៉ះគ្នាពេញទំហឹងតែម្ដង។ ជនរងគ្រោះត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យចំណែកវត្ថុតាងរថយន្តនិងម៉ូតូរួមទាំងអ្នកបើកបររថយន្តត្រូវបានសមត្ថកិច្ចឃាត់ខ្លួនទៅសាកសួរនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកដើម្បីរង់ចាំដោះស្រាយគ្នានៅពេលក្រោយតាមនីតិវិធីផ្លូវច្បាប់ ៕