បុរសម្នាក់ បេីករថយន្ត ជ្រុលទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវ បណ្តាលឱ្យដួលរលំអស់ ១កង់ ហេីយរថយន្តបន្តទៅបុកឡំប្រឺតាពីក្រោយទៀត បណ្តាលឱ្យក្រឡាប់ផ្ងារជេីង

ភ្នំពេញ៖ កាលពី យប់ ថ្ងៃទី១១ខែឧសភា ឆ្នាំ២០២៣ នៅចំណុចខាងលិចភ្លើងស្តុបចេនឡា តាមបណ្តោយផ្លូវព្រះមុនីរ៉េត ស្ថិតក្នុងសង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង។

មុនពេលកេីតហេតុគេបានឃេីញឡំប្រឺតា មួយគ្រឿងធ្វេីដំណេីរតាមបណ្តោយផ្លូវព្រះមុនីរ៉េតក្នុងទិសដៅពីលិចទៅកេីត ខណៈមកដល់ចំណុចកេីតហេតុស្រាប់តែមានរថយន្តម៉ាកម៉ាស្តា ពណ៌ស ពាក់ស្លាកលេខរដ្ឋ10 2-3888 ធ្វេីដំណេីរមកពីក្រោយយ៉ាងលឿនស្រាប់តែជ្រុលទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវពេញទំហឹងបណ្តាលឱ្យដួលរលំអស់មួយកង់ ហេីយរថយន្តនៅមិនអស់ល្បឿនក៏បន្តទៅបុកឡំប្រឺតាពីក្រោយទៀតបណ្តាលឱ្យក្រឡាប់ផ្ងារជេីងតែសំណាមិនមានមនុស្សរងរបួស។
ក្រោយកេីតហេតុភាគីខាងរថយន្តបានចេញថ្លៃជួសជុលទៅលេីម្ចាស់ឡំប្រឺតាចំនួន៣០០ដុល្លារដេីម្បីបញ្ចប់រឿង ដោយឡែករថយន្តដោយសារតែប៉ះពាល់ដល់ទ្រូងផ្លូវជាសម្បត្តិរដ្ឋ ទេីបត្រូវបានសមត្ថកិច្ចស្ទូចយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរង់ចាំដោះស្រាយពេលក្រោយ៕

អត្ថបទដែលជាប់ទាក់ទង