គ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តនិងម៉ូតូ បណ្ដាលឲ្យបុរសម្នាក់ រងរបួសធ្ងន់បាក់ភ្លៅ បញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តតាកែវ

គ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តនិងម៉ូតូ បណ្ដាលឲ្យបុរសម្នាក់ រងរបួសធ្ងន់បាក់ភ្លៅ បញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តតាកែវ

ភ្នំពេញ៖ កាលពី ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ ២០២២ បណ្ដាលឲ្យមនុស្សស្លាប់ម្នាក់នឹងរងរបួសធ្ងន់មួយ បាក់ភ្លៅកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តតាកែវ ស្ថិតនៅចំណុចខាងមុខបុរីរស្មីតាមបណ្ដោយផ្លូវជាតិលេខ២ ភូមិខ្សឹង សង្កាត់រកាក្នុង ក្រុងដូនកែវ ខេត្តតាកែវ ។
បើយោងតាមសម្ដីរបស់បងប្អូនអាជីវករលក់ដូរប្រហិត សាច់គោអាំង ពេលល្ងាចក្នុងផ្សារបុរីរស្មី បានអោយដឹងថាមុនពេលកើតហេតុគេឃើញ មានរថយន្តមួយគ្រឿង មួយបាំងកន្លះពណ៌ខ្មៅ មិនចាំស្លាកលេខ បើកបរល្បឿនលឿន ក្នុងស្ថានភាពស្រវឹង ចេញពីក្នុងបុរីរស្មី ច្រកកណ្ដាល មកបុកនិងម៉ូតូដែលកំពុងធ្វើដំណើរតាមដងផ្លូវជាតិលេខ ២ មកពីទិសខាងជើងទៅទិសខាងត្បូងយ៉ាងចំពេញទំហឹង បណ្ដាលឲ្យស្លាប់មួយនិងរងរបួសបាក់ភ្លៅមួយ ចំណែកជនបង្កបើរថយន្តគេចខ្លួនបាត់ស្រមោលតែម្តង។ ក្រុមគ្រួសារខាងសព ក៏ដូចជាជនរងគ្រោះ ទទូចអង្វរសុំទៅអាជ្ញាធរ កងកម្លាំងសមត្ថកិច្ចពាក់ព័ន្ធ មេត្តាជួយដុតដៃដុតជើងចុះស្រាវវជ្រាវ យកជនបង្កមកផ្ដន្ទាទោសតាមច្បាប់ ៕

អត្ថបទដែលជាប់ទាក់ទង