បុរសជនជាតិបរទេសម្នាក់ បានស្លាប់នៅក្នុងរថយន្ត សង្ស័យគាំងបេះដូង បន្ទាប់ពីបើករថយន្តរ៉េចង្កូតទៅបុករះថូផ្កាមុខផ្ទះប្រជាពលរដ្ឋបែកជាច្រើន និងម៉ូតូ២គ្រឿង បណ្ដាលឲ្យនារីម្នាក់រងរបួសធ្ងន់

បុរសជនជាតិបរទេសម្នាក់ បានស្លាប់នៅក្នុងរថយន្ត សង្ស័យគាំងបេះដូង បន្ទាប់ពីបើករថយន្តរ៉េចង្កូតទៅបុករះថូផ្កាមុខផ្ទះប្រជាពលរដ្ឋបែកជាច្រើន និងម៉ូតូ២គ្រឿង បណ្ដាលឲ្យនារីម្នាក់រងរបួសធ្ងន់

ភ្នំពេញ: កាលពី ថ្ងៃទី ២៦ ខែធ្នូឆ្នាំ ២០២២ នៅជាប់របងសាលារៀន ក្លូប៊ល តាមបណ្ដោយផ្លូវបេតុងលេខ៦០ក ក្រោយប៉ុស្តិ៍នគរបាលរដ្ឋបាលកាកាបទី១ ក្រុមទី៧ ភូមិតាងួន ស្ថិតក្នុងសង្កាត់ការទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
មុនកើតហេតុគេឃើញបុរសជនជាតិបរទេសម្នាក់បើករថយន្ត នីសាន់ មួយគ្រឿងពណ៌ប្រផេះពាក់ស្លាកលេខភ្នំពេញ2 BG-1769 ទិសដៅពីកើតទៅលិច លុះមកដល់ចំណុចកើតហេតុខាងលើស្រាប់តែរេចង្កូតទៅខាងឆ្វេងដៃបុករះថូផ្កាមុខផ្ទះប្រជាពលរដ្ឋបែកអស់ជាច្រើនងូ និងម៉ូតូពីរគ្រឿង មួយគ្រឿងមិនចាំម៉ាកជិះដោយប្រុសស្រីពីរនាក់ និងមួយគ្រឿងទៀតម៉ាកហុងឌ្រីមC-125 ស៊េរីឆ្នាំ ២០១៦ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1 FN-2588ជិះដោយនារីម្នាក់ដោយម៉ូតូទាំង២គ្រឿងជិះបញ្ច្រាសទិសដៅគ្នាពីលិចទៅកើត បណ្ដាលឲ្យនារីជិះម៉ូតូម្នាក់ឯងរងរបួសធ្ងន់ ចំណែកម៉ូតូមួយគ្រឿងទៀតជិះដោយប្រុសស្រីពីរនាក់រងរបួសស្រាល ហើយក៏បានលើកម៉ូតូជិះបន្តដំណើរចេញពីកន្លែងកើតហេតុបាត់។

ឪភ្លាមនោះរថយន្តសាមុយបានមកដឹកជនរងគ្រោះទៅសង្គ្រោះនៅឯមន្ទីរពេទ្យភ្លាមៗ។ ចំណែកតៃកុងរថយន្តបានដេកស្លាប់នៅក្នុងរថយន្តដោយសង្ស័យគាំងបេះដូង។
សមត្ថកិច្ចមូលដ្ឋាននិងជំនាញបានចុះមកដល់រ ធ្វើការវាស់វែង រួចទំនាក់ទំនងទៅផ្នែកជំនាញចុះមកធ្វើកោសលវិច្ច័យដើម្បីងាយស្រួលប្រគល់សពជូនទៅសាច់ញាតិធ្វើបុណ្យតាមប្រពៃណី ចំណែករថយន្តនិងម៉ូតូសមត្ថកិច្ចជំនាញយកទៅរក្សាទុកបណ្ដោះអាសន្ន រង់ចាំធ្វើការដោះស្រាយគ្នានៅពេលក្រោយ៕

អត្ថបទដែលជាប់ទាក់ទង